khmer eng
  • លោក សោម សាវុធ អញ្ជើញនាំយកសាររំលែកទុក្ខ របស់ សម្តេចប្រធានព្រឹទ្ធសភា ជូន លោកជំទាវ អ៊ុ ផារ៉ាន់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សោម
    សាវុធ ជំនួយការខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកសាររំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនលោកជំទាវ អ៊ុ ផារ៉ាន់ ដែលជាភរិយារបស់ឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្រ្តខែ្មរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពរាជធានីភ្នំពេញ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោក សោម សាវុធ បានពាំនាំនូវសារចូលរួមរំលែកទុក្ខរបស់ថ្នាក់ដឹកនាំខុទ្ទកាល័យ ជូនលោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាដ៏ល្អប្រពៃ ជាពិសេស គឺជាការបាត់បង់នូវធនធានដ៏ល្អឆ្នើមមួយរូបដែលតែងតែលើកស្ទួយតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខែ្មរ ប្រកបដោយជំនាញ និងវិជ្ជាជីវៈជារៀងរហូតមក។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail